{ English Below } # ពិធី''ស្វាគមន៍ និង សំណេះសំណាលជាមួយសមាជិក-សមាជិកាថ្មី លើកទី២៨ របស់សភាពាណិជ្ជកម្មកម្ពុជា" ​ដោយវត្តមាន ឯកឧត្ដម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា..
គេហទំព័រ MNSPNEWS (www.mnspnews.asia) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

{ English Below } # ពិធី''ស្វាគមន៍ និង សំណេះសំណាលជាមួយសមាជិក-សមាជិកាថ្មី លើកទី២៨ របស់សភាពាណិជ្ជកម្មកម្ពុជា" ​ដោយវត្តមាន ឯកឧត្ដម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា..

    " #នាថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ៣:០០ នាទីរសៀល ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភា ពាណិជ្ជកម្មកម្ពុជា បានអញ្ជើញជាអធិបតីក្នុង “ពិធីស្វាគមន៍ និង សំណេះសំណាលជាមួយសមាជិក-សមាជិកាថ្មី របស់សភាពាណិជ្ជកម្មកម្ពុជាលើកទី២៨” ដែលប្រព្រឹត្តទៅនៅសភា ពាណិជ្ជកម្មកម្ពុជា ។


ឯកឧត្តម ឧកញ៉ា អគ្គនាយក បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិក -សមាជិកាថ្មី និងបានបញ្ជាក់បន្ថែម អំពីប្រវត្តិ ក៏ដូចជាតួនាទី និងសកម្មភាពសំខាន់ៗរបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍវិស័យធុរកិច្ចឯកជន រាប់បញ្ចូលទាំងការដោះស្រាយបញ្ហាប្រឈម ការរៀបចំជំនួបពាណិជ្ជកម្ម ពិព័រណ៍ពាណិជ្ជកម្ម ក្នុងស្រុក និងក្រៅស្រុក និង ការរៀបចំព្រឹត្តិការណ៍ជំរុញធុរកិច្ចនិងវិនិយោគ ការផ្តល់នូវវគ្គបណ្តុះបណ្តាល សិក្ខាសាលាផ្សេងៗ និងការិយាល័យតំណាងរបស់សភាពាណិជ្ជកម្មនៅក្រៅប្រទេសផងដែរ។ លើសពីនេះទៅទៀត សភាពាណិជ្ជកម្មកម្ពុជាក៏មានទូរទស្សន៍ Happy Watch សម្រា​ប់ផ្សព្វផ្សាយសកម្មភាព សេវាកម្ម និងផលិតផល របស់សមាជិកផងដែរ។


ជាចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម ឧកញ៉ា អគ្គនាយក បានអញ្ជើញប្រគល់លិខិតបញ្ជាក់សមាជិកភាពជាផ្លូវការជូនដល់សមាជិក-សមាជិកាថ្មី និងថតរូបទុកជាអនុស្សាវរីយ៍។

សម្រាប់ព័ត៌មានលម្អិតសូមទាក់ទង 023-880795 ឬ info@ccc.org.kh
On Wednesday Evening of Oct 11, 2023 H.E. Oknha Nguon Mengtech, Director General of Cambodia Chamber of Commerce (CCC) presided over “the 28th welcoming ceremony for new members of CCC”. The event was held at the CCC’s office. H.E. Oknha Director General warmly welcomed new members and briefed them about history, activities and vital roles of CCC to contribute to business private sector development including solving the challenges, organizing business matching, local and international exhibition and investment and business promotion events, providing training, workshops, and representatives office in other countries. Moreover, Cambodia Chamber of Commerce also have Happy Watch to promote members’ activities as well as products and services.



In the closing, H.E. Oknha Director General awarded the Official Membership Certificates to all new members and took group photos.
For more information, please contact 023-880795 or info@ccc.org.kh.



សូមចុចលីងខាងក្រោមដើម្បី ចូលជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា៖
Previous Post Next Post